2024-07-09
ទូច សូរិយា
2024-07-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ (សូឡា) មិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ដែលមានទំហំនិងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាសនិងរាយការណ៍នោះទេ។
តាមការចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កែវ រតនៈ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យដែលប្រជាពលរដ្ឋយើង ប្រើប្រាស់ដោយមិនចាំបាច់រាយការណ៍ ឬប្រកាស រួមមាន៖ សូឡាដែលមានអានុភាព ១០វ៉ាត់ (១០ Wp) ដែលជាប្រព័ន្ធខ្នាតតូច ដែលអាចប្រើសម្រាប់បំភ្លឺអំពូល២ ទៅ៣ អំពូលនេះ មិនចាំបាច់រាយការណ៍អ្វីទាំងអស់ គឺប្រើដោយសេរី។
រដ្ឋមន្ត្រីរ៉ែនិងថាមពល បានបន្តថា ចំពោះសូឡាដែលមានអានុភាព ៥០វ៉ាត់, ៨០វ៉ាត់, ២០០វ៉ាត់ និង៥០០វ៉ាត់ ដែលជាប្រព័ន្ធដែលអាចប្រើប្រាស់ជាមួយអំពូល កង្ហារ និងឆ្នាំងបាយអគ្គិសនីផងដែរនេះ ក៏ជាប្រព័ន្ធឯករាជ្យមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីសាធារណៈ និងមិនចាំបាច់រាយការណ៍អ្វីទេ ពិសេសប្រព័ន្ធនេះច្រើនដាក់ពង្រាយនៅតាមតំបន់ជនបទ។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់បន្ថែមថា អគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាល មិនបានខ្លាចនឹងការដាក់ពង្រាយនៅបណ្តាញទាំងនេះទេ មានតែការលើកទឹកចិត្តតាមរយៈការដាក់ពង្រាយបណ្តាញទាំងនេះថែមទៀតផង។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅដល់ការការពារការដាច់ភ្លើងតាមតំបន់និងទូទាំងប្រទេស និងការការពារមិនឱ្យឡើងថ្លៃភ្លើងទៅអ្នកដទៃដែលមិនបានដាក់ប្រព័ន្ធព្រះអាទិត្យនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី