2024-05-04
SME News
2024-05-04
SME News
ក្រុមអ្នកសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) ចូលរួមក្នុងពិធី«សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤» នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរៀបចំដោយក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ៥ពាន់នាក់។
ក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែល អំណាចនេះ ប្រសិនបើ ប្រើប្រាស់ត្រូវ គឺមានសារសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ថែរក្សា សន្តិភាព ស្ថិរភាព និងផ្តល់ថាមពលឱ្យប្រជាជន ក្នុងការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវ វិធានការចាំបាច់កាន់តែមានប្រសិទ្ធភាព។ តាមស្ថិតិក្រសួងព័ត៌មាន កម្ពុជាមាន អ្នកសារព័ត៌មានប្រមាណ ១ម៉ឺនាក់ និងស្ថាប័នសារព័ត៌មាន ២ពាន់ អង្គភាព។
សូមជម្រាបផងដែរថា ការប្រារព្ធពិធី«សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤» នេះ គឺចំថ្ងៃនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» លើកទី៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី