SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ការហូបចុក និងសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក


សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ការហូបចុក និងសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ការហូបចុក និងផ្នែកសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា។ ទន្ទឹមនឹងនេះសម្តេចធិបតេ ជំរុញឱ្យ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សហការជាមួយ ក្រសួងសុខាភិបាល ដោះស្រាយតាមដំណើរការជាក់ស្ដែង ធ្វើយ៉ាងណាយកចិត្តទុកដាក់ ជូនបងប្អូនប្រជាពលរដ្ឋ ។

ដោយឡែកចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ របស់បងប្អូនពលករខ្មែរពីប្រទេសថៃ និងជនភៀសសឹក រាជរដ្ឋាភិបាល បានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធ កាលពីថ្ងៃទី២៤ កក្កដា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ សម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ដំណាក់កាលលំបាកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំឱ្យ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត ហើយរដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន៕



នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599