2024-09-12
គន ម៉េងហុង
2024-09-12
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យធនាគារ Sumitomo Mitsui Banking Corporation (SMBC) របស់ប្រទេសជប៉ុន ពិចារណាពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ តាមរយៈបង្កើនទំហំប្រតិបត្តិការទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចពិភាក្សាជាមួយយលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ SMBC។
ក្នុងជំនួបនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានជំរុញឱ្យធនាគារ SMBC បន្ថែមវត្តមានការិយាល័យតំណាងដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្មក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជប៉ុន។ លោក Katsufumi Uchida ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់ធនាគារ SMBC ដែលបានរួមចំណែកក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBC នៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូលនិងស្រាវជ្រាវព័ត៌មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តទៅនឹងស្ថានភាពសេដ្ឋកិច្ច។
លោក Katsufumi Uchida ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ SMBC ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគនៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យធនាគារ។ ក្នុងកិច្ចពិភាក្សាការងារនេះ លោកជំទាវ ជា សិរី និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាពគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត (QR code) រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាលើសញ្ញាប័ណ្ណបៃតង។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី