SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជា មិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារអាម៉េរិក តាំងពីឆ្នាំ២០២៤


ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជា មិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារអាម៉េរិក តាំងពីឆ្នាំ២០២៤
ពាណិជ្ជកម្ម

2025-04-25

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា មិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកតាំងពី ឆ្នាំ២០២៤មកម្ល៉េះ ហើយក្នុងនោះ កម្ពុជា ក៏មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាម ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថាសាយតេស-CITES ដូចការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺក្រសួងមិនអនុញ្ញាតឱ្យមានការចាប់ ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយ ដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា ក៏បានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា ផងដែរ។

សត្វស្វាក្តាម ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយបង្ហូរនៅកម្ពុជា ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ៖ នៃអនុសញ្ញាសាយតេស។ ការចិញ្ចឹម បង្កាត់ពូជ និងធ្វើអាជីវកម្មនាំចេញសត្វស្វាក្ដាមរបស់កម្ពុជា បានអនុវត្តត្រឹមត្រូវ អនុលោមតាមនីតិវិធី ច្បាប់ជាតិ លិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិនានា ដែលពាក់ព័ន្ធ រួមទាំងឈរលើគោលការណ៍មនុស្សធម៌ និងសមធម៌។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា សត្វស្វាក្តាម មានលក្ខណៈជីវសាស្ត្រ និងក្រុមប្រភេទឈាមស្រដៀងនឹងមនុស្ស ដូច្នេះហើយបានជាមានតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ វ៉ាក់សាំង មុននឹងយក មកប្រើប្រាស់លើមនុស្ស។ កម្ពុជា ជាប្រទេសដែលរួមចំណែកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ និងវ៉ាក់សាំង ដើម្បីសង្គ្រោះជីវិតមនុស្ស តាមរយៈការផ្គត់ផ្គង់សត្វស្វាក្តាមផងដែរ។

ការបកស្រាយរបស់ ក្រសួងកសិកម្មខាងលើនេះ គឺឆ្លើយតបនឹងការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា «កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាម៉េរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ»។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងកសិកម្ម លើកឡើងថា ការចុះផ្សាយអត្ថបទរបស់ RFI គឺជាការផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី