2024-11-07
ឃី ភារៈ
2024-11-07
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងចិន បន្តជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល និងទេសចរណ៍។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃប្រទេសចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ឯកឧត្តម Wang Yubo បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងកម្ពុជា កំពុងរីកចម្រើន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ឯកឧត្តម Wang Yubo ក៏បានសន្យាបន្តផ្ដល់អាហារូបករណ៍ឱ្យកាន់តែច្រើនដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សានៅខេត្តយូណាន និងលើកទឹកចិត្តឱ្យប្រជាជនចិនចូលទស្សនកិច្ចនៅកម្ពុជាដែលពោរពេញដោយគោលដៅទេសចរណ៍គួរឱ្យទាក់ទាញ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី