SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នឹងបង្កើនភាពជាដៃគូពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងពង្រីកសក្តានុពលនៅលើឆាកពិភពលោក


កម្ពុជា នឹងបង្កើនភាពជាដៃគូពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងពង្រីកសក្តានុពលនៅលើឆាកពិភពលោក
ពាណិជ្ជកម្ម

2025-03-19

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-03-19

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា កំពុងពង្រីកវត្តមាននៅទីផ្សារដែលមានតម្លៃខ្ពស់ តាមរយៈការបង្កើនភាពជាដៃគូពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតផលដែលមាននិរន្តរភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើឆាកពិភពលោក។

ក្នុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន ឯកឧត្តម សំហេង បូរ៉ា ក៏ទស្សនកិច្ចផ្សារទំនើបAEON Mall និងហាង7-Eleven ចំនួន២សាខាដែលក្នុងនោះមានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូផងដែរ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃលទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពី ចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មីសម្រាប់ការពង្រីកការនាំចេញ។

ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា បានបន្តថា ក្រុមការងារជំរុញការនាំចេញ កំពុងសហការជាមួយអ្នកផលិត និងអ្នកនាំចេញ ដើម្បីលើកកម្ពស់ការអនុលោមតាមស្តង់ដារអន្តរជាតិ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាក្លាយជាផលិតផលគុណភាពខ្ពស់ និងមានសក្តានុពលលក់ក្នុងទីផ្សារសកលទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី