SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ៖ ក្រុមហ៊ុន GTV MOTOR កំពុងរួមចំណែកគាំទ្រផលិតផលជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ និងនវានុវត្តន៍វិស័យឧស្សាហកម្មយានយន្តកម្ពុជា


ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ៖ ក្រុមហ៊ុន GTV MOTOR កំពុងរួមចំណែកគាំទ្រផលិតផលជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ និងនវានុវត្តន៍វិស័យឧស្សាហកម្មយានយន្តកម្ពុជា
A+ A-

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយកក្រុមហ៊ុន GTV MOTOR បានថ្លែងសុន្ទរកថា ថា ការលេចឡើងនូវផលិតផលរថយន្តជាតិ គឺជាប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ហើយបាននិងកំពុងរួមចំណែកក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការផ្គត់ផ្គង់ទីផ្សាររថយន្តដល់ប្រជាពលរដ្ឋក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅស្រុក រួមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិ និងនវានុវត្តន៍វិស័យឧស្សាហកម្មយានយន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បង រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ឧកញ៉ាបណ្ឌិត ប្រធានអគ្គនាយកក្រុមហ៊ុន បានសង្ឃឹមថា GTV នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូសហប្រតិបត្តិការក្នុង និងក្រៅស្រុក ធ្វើឱ្យរោងចក្រដំឡើងរថយន្តមួយនេះ ក្លាយជារោងចក្រដែលមានការវិនិយោគយូរអង្វែង។

ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា បានលើកឡើងបន្តទៀតថា GTV នឹងចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូសហប្រតិបត្តិការក្នុង និងក្រៅស្រុក ធ្វើឱ្យ GTV MOTOR ក្លាយជារោងចក្រ ដែលមានសមត្ថភាពបង្កើតរោងចក្រជាច្រើនទៀត ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យឧស្សាហកម្មយាយន្ត និងអេឡិចត្រូនិកឱ្យទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក ដើម្បីនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី