2025-02-27
គន ម៉េងហុង
2025-02-27
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-កាហ្សាស្ថាន នឹងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ដូចជាលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងវប្បធម៌។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំកម្ពុជា ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរផងដែរ។
លោកជំទាវ អ៊ាត សោភា សង្ឃឹមថា ការបន្តដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងពង្រីកកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ដោយបានឯកភាពគ្នាកំណត់ពេលវេលាប្រជុំលើកទី១ ក្នុងពេលឆាប់ៗខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី