2025-02-06
ឃី ភារៈ
2025-02-06
ឃី ភារៈ
ភ្នំពេញ៖ បេក្ខជន ដែលមានឈ្មោះក្នុងបញ្ជីជម្រុះ (Short list) បានដាក់ពាក្យសុំប្រឡងជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី ក្នុងឆ្នាំ២០២៥-២០២៦ នឹងត្រូវប្រឡងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
បេក្ខជន នឹងត្រូវប្រឡងលើវិញ្ញាសាសរសេរ ដែលរៀបចំដោយក្រសួងអប់រំ ក្នុងនោះ ថ្នាក់ក្រោយឧត្តមសិក្សា (Ph.D និង Master) ត្រូវប្រឡងវិញ្ញាសាវប្បធម៌ទូទៅ និងភាសាអង់គ្លេស ហើយថ្នាក់ឧត្តមសិក្សា (BA / BSc និង OTM) ត្រូវប្រឡងលើវិញ្ញាសា គណិតវិទ្យា និងភាសាអង់គ្លេស។ ដោយឡែក សម្រាប់រយៈពេលដែលត្រូវប្រឡង គឺរយៈពេល ១ម៉ោង ៣០នាទី។
បញ្ជីឈ្មោះបេក្ខជនប្រឡង នឹងត្រូវបិទផ្សាយនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងនៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ មុនម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី