2024-11-14
ទូច សូរិយា
2024-11-14
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បន្តសហការគ្នាលើការបង្ការ និងបង្រ្កាបអំពើរត់ពន្ធ និងបទល្មើសឆ្លងដែនតាមព្រំដែននៃប្រទេសទាំងពីរ ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៥ របស់ប្រទេសទាំងពីរនេះ ដើម្បីតាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៤, ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើសគយ និងទិន្នន័យស្ថិតិ, ពាណិជ្ជកម្មនាំចេញនាំចូល, ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធនិងបទល្មើសឆ្លងដែនស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១៩។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូគយវៀតណាម ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារ រំហូរទំនិញឆ្លងកាត់ ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងនីតិវិធីក្នុងការបញ្ចេញទំនិញពីគយរបស់សាខាគយនិងរដ្ឋាករខេត្តកំពត ដូចជា នៅកំពង់ផែពហុបំណង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី