SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ ជាគន្លឹះឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន


ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍជំនាញ ជាគន្លឹះឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-15

ទូច សូរិយា

A+ A-

ភ្នំពេញ ៖ ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មជំនាញ ដែលមានផលិតភាពខ្ពស់សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជាចន្ទល់ដ៏រឹងមាំសម្រាប់កម្ពុជាប្រែក្លាយជាប្រទេសរីកចម្រើន។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត«កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត» កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

តាមរយៈការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងយ៉ាងដូច្នេះ៖«ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសដែលសម្បូរដោយកម្លាំងពលកម្មជំនាញប្រកបដោយភាពទាក់ទាញ សម្រាប់វិនិយោគបរទេស ដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍។ ជាពិសេស នឹងធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញ គឺពិតជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ជាពិសេស បានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន នឹងជួយដោះស្រាយគម្លាតជំនាញ និងកង្វះខាតជំនាញក្នុងឧស្សាហកម្មដែលជាចន្ទល់ដ៏រឹងមាំសម្រាប់ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី