2024-12-29
ឃី ភារៈ
2024-12-29
ឃី ភារៈ
ភ្នំពេញ៖ វិនិយោគិនមកពីប្រទេសចិន និងសិង្ហបុរី ស្វែងរកឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបរវាងគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរី តំណាងដោយ លោក Darren Teng ជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា និងកំណើននៃគម្រោងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានបង្ហាញពីបរិយាកាសវិនិយោគ ដែលរាជរដ្ឋាភិបាលអនុគ្រោះខ្ពស់ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានលើកឡើងបន្តថា សកម្មភាពវិនិយោគលើសពី១៨ បានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ បន្ថែមលើនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានស្នើដល់វិនិយោគិន ដែលមានវត្តមានក្នុងជំនួបនេះ ឱ្យចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី