SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យក្រសួងការបរទេសកាណាដា ពិចារណាចុះ MOU លើកិច្ចសហការក្នុងវិស័យទេសចរណ៍ ជាមួយកម្ពុជា


កម្ពុជា ស្នើឱ្យក្រសួងការបរទេសកាណាដា ពិចារណាចុះ MOU លើកិច្ចសហការក្នុងវិស័យទេសចរណ៍ ជាមួយកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-08

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើឱ្យឯកឧត្តម Weldon Epp ឧបការីអនុរដ្ឋមន្ត្រីទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកាណាដា ពិចារណាលើការចុះហត្ថលេខាលើអនុស្សរណៈ(MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយកម្ពុជា។

ក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងពីការត្រៀមរៀបចំរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដោយកម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសសមាជិកទាំងអស់នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី រួមទាំងប្រទេសកាណាដា។ ជាមួយគ្នានេះ ឯកឧត្តម ជុំ សុន្ទរី ក៏បានលើកឡើងពីការកើនឡើង នៃចំនួនភ្ញៀវទេសចរកាណាដាមកកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការផ្លាស់ប្តូរយោបល់គ្នា និងបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-កាណាដា កាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការបោសម្អាតមីន ការពារជាតិ និងការកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្ម ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី