SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

NBC នឹងផ្តល់លក្ខខណ្ឌអនុគ្រោះដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានសមរម្យដល់វិស័យទេសចរណ៍


NBC នឹងផ្តល់លក្ខខណ្ឌអនុគ្រោះដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានសមរម្យដល់វិស័យទេសចរណ៍
ធនាគារ-ហិរញ្ញវត្ថុ

2025-02-14

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) លើកទឹកចិត្ត និងផ្តល់លក្ខខណ្ឌអនុគ្រោះមួយចំនួនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានក្នុងតម្លៃសមរម្យដល់វិស័យទេសចរណ៍។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម អ៊ិត វិជិត ជានាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានបង្កើត Bakong tourist App ដើម្បីសម្រួលដល់ការទូទាត់របស់ទេសចរណ៍នៅកម្ពុជា និងបានស្នើសុំឱ្យ CTB ជួយសហការផ្សព្វផ្សាយ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា ធនគារជាតិ ក៏ជួយប្រមូលទិន្នន័យពាក់ព័ន្ធវិស័យទេសចរណ៍ ពិសេសការធ្វើអង្កេតចំណូលពីភ្ញៀវទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ CTB ក្នុងការរៀបចំគោលនយោបាយចំទិសដៅផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ិត វិជិត ក៏បានលើកឡើងពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការយុទ្ធសាស្រ្តរបស់ CTB សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ព្រមទាំងបានបញ្ជាក់ជូនពីភាពប្រទាក់ក្រឡាជាច្រើនក្នុងការអភិវឌ្ឍវិស័យនេះ ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទៀតផង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599