SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងជប៉ុន ពិភាក្សាជំរុញ និងទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន មកកម្ពុជា


កម្ពុជា និងជប៉ុន ពិភាក្សាជំរុញ និងទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន មកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ពិភាក្សាជំរុញ និងទាក់ទាញការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន មកបណ្តាក់ទុននៅកម្ពុជា។

ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ បានបញ្ជាក់ក្នុងជំនួប ដែលធ្វើឡើង នាទី២ ខែឧសភា ឆ្នាំ២០២៥ អំពីផែនការ នៃការធ្វើទស្សនកិច្ចទៅកាន់បណ្តាក្រុមហ៊ុនសហគ្រាសធំៗ ដែលជាការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ហើយកំពុងមានប្រតិបត្តិការយ៉ាងជោគជ័យនៅកម្ពុជា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនាពេលនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យឯកជន តាមរយៈការបង្កើតឱ្យមានកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដែលបានផ្តល់នូវឱកាសឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះស្រាយសមស្រប ដែលធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយបន្តទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមសមាជិករដ្ឋសភា បានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងការយល់ឃើញជុំវិញស្ថានភាពសង្គម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនានា នៅក្នុងបរិការណ៍សកល នាពេលបច្ចុប្បន្ន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី