SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ជំរុញពលរដ្ឋតាមព្រំដែន ដាំដុះកសិកម្ម ប្រែក្លាយបញ្ហាវិវាទជាមួយថៃទៅជាកាលានុវត្តភាព


សម្តេចតេជោ ជំរុញពលរដ្ឋតាមព្រំដែន ដាំដុះកសិកម្ម ប្រែក្លាយបញ្ហាវិវាទជាមួយថៃទៅជាកាលានុវត្តភាព
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ណែនាំឱ្យសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ក្រុង ខេត្តបន្ទាយមានជ័យ ជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់។

តាមការប៉ាន់ស្មានរបស់ សម្ដេចតេជោ ហ៊ុន សែន កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង ព្រោះបើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក នឹងអាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះឡើយ។ ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ជីកលេណដ្ឋានការពារខ្លួន ពិសេសកុំភ្លេចការបង្កបង្កើនផល ទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលរដូវវស្សាបានមកដល់ហើយ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ថៃបិទព្រំដែនតាមទំនើងចិត្តដោយខ្លួនឯង តែពេលខូចផ្លែឈើ បែរជាមកសុំចរចា។ ប្រទេសថៃ បច្ចុប្បន្ន ប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើម ក៏មានបញ្ហាជាមួយគ្នាដែរ ដោយឡែកសម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ សម្តេចតេជោ ក៏បានណែនាំ ឱ្យឃុំសង្កាត់ ត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599