2024-10-13
ឃី ភារៈ
2024-10-13
ឃី ភារៈ
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាលទៀតផង។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ ក្នុងរដ្ឋធានីវៀងចន្ទន៍ នៅប្រទេសឡាវ ប្រមុខរដ្ឋាភិបាល នៃប្រទេសចំនួន៣ រួមមាន៖ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃប្រទេសឡាវ, ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ានផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានលើកឡើងថា ការចូលរួមរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ នេះ គឺឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបីផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី