SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ហេតុអ្វីបានជា«មូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍» មានសារសំខាន់សម្រាប់កម្ពុជា?


ហេតុអ្វីបានជា«មូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍» មានសារសំខាន់សម្រាប់កម្ពុជា?
នវានុវត្តន៍-បច្ចេកវិទ្យា

2024-12-07

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-12-07

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ មូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍ មានសារសំខាន់ដល់កម្ពុជា សម្រាប់ជំរុញឱ្យកើតមាននូវនវានុវត្តន៍ និងរួមចំណែកឱ្យកម្ពុជាឆ្ពោះទៅកាន់ទស្សនវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការបង្កើតឱ្យមាននវានុវត្តន៍ក្នុងទម្រង់ជាផលិតផល និងដំណើរការថ្មីៗជាច្រើន (Whitehouse, ១៩៩៥)។

ផលិតផលថ្មីៗទាំងនោះ នឹងជួយធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរឡើង ដោយឡែកដំណើរការថ្មីៗនឹងអាចជួយក្រុមហ៊ុន សហគ្រាស កាត់បន្ថយថ្លៃ ផលិតកម្ម និងកាន់តែមានភាពប្រកួតប្រជែង។ ជាការពិតណាស់ ការបង្កើននូវផលិតភាព គឺជាកត្តាចម្បង សម្រាប់ធ្វើឱ្យកម្រិតជីវភាពកាន់តែខ្ពស់ និងការរីកចម្រើនសេដ្ឋកិច្ច កាន់តែមានភាពថ្កុំថ្កើង ដែលស្របទៅនឹងទស្សនវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផងដែរ។

កម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរស្ថានភាពចំណូល ក្នុងរយៈពេលច្រើនជាង ២០ឆ្នាំមកហើយ និងបានឈានដល់ស្ថានភាព ដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ (APO, ២០១៨)។ ដោយមានការគិតគូរលើការផ្លាស់ប្តូរស្ថានភាពចំណូលនេះ ប្រទេសកម្ពុជា មានទស្សនវិស័យបន្តបន្ទាប់គ្នាចំនួន២ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទស្សនវិស័យទាំងនេះ ត្រូវតែតម្រូវឱ្យប្រទេសកម្ពុជាបំប្លែងខ្លួនទៅជាសង្គមដែលមានពុទ្ធិជាមូលដ្ឋានគ្រឹះ ដោយមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា សេដ្ឋកិច្ចដែលពឹងផ្អែកលើពុទ្ធិ អាស្រ័យលើនវានុវត្តន៍ (Savrul & Incekara, ២០១៥) ដែលនវានុវត្តន៍ កើតមានទៅបាន អាស្រ័យលើការបង្កើតចំណេះដឹង និងការប្រើប្រាស់សមិទ្ធផលនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ (Nair et al., ២០២០; Olaoye et al., ២០២០; Sokolov- Mladenović et al., ២០១៦)។

ប្រភពសៀវភៅ៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០២០ https://www.smenews.asia/doc?id=28


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី