SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី បើកសិក្ខាសាលាលើកទី៨ នៃកម្មវិធី SparkMeet ផ្តល់យុទ្ធសាស្រ្តកំណត់តម្លៃផលិតផលដល់សហគ្រិន


មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី បើកសិក្ខាសាលាលើកទី៨ នៃកម្មវិធី SparkMeet ផ្តល់យុទ្ធសាស្រ្តកំណត់តម្លៃផលិតផលដល់សហគ្រិន
គំនិតអាជីវកម្ម

2025-07-13

គិត បុប្ផា

គំនិតអាជីវកម្ម

2025-07-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» សហការជាមួយ អង្គការស្វីសខន់ថាក់ បើកសិក្ខាសាលាលើកទី៨ នៃកម្មវិធី SparkMeet រដូវកាលទី៤ ដើម្បីផ្តល់ការយល់ដឹងអំពីគោលបំណងនៃតម្លៃ (Pricing Goals) កំណត់តម្លៃផលិតផល ដើម្បីអាចជំរុញកំណើនចំណូល និងភាពរឹងមាំ នៃទីផ្សាររបស់អាជីវកម្មនីមួយៗ ដល់ម្ចាស់អាជីវកម្ម។

វគ្គបណ្តុះបណ្តាលនេះ ដែលធ្វើឡើងតាមរយៈកម្មវិធី សហគ្រិនប្រចាំការ (EiR) ក្នុងកម្មវិធីពង្រឹងសហគ្រិនភាព និងនវានុវត្តន៍ នៃគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងការវិនិយោគ (3Ei) នេះ នឹងផ្តល់ចំណេះដឹងការប្រៀបធៀបរវាង Market Share និង Revenue Maximization និងវិធីសាស្ត្រកំណត់តម្លៃដោយមានប្រសិទ្ធភាព និងភាពទាក់ទាញ ដល់សិក្ខាកាមផងដែរ។

ចំពោះវាគ្មិនកិត្តិយ ដែលចូលរួមសិក្ខាសាលាខាងលើ គឺ លោក Maciej Prokop ជាសហគ្រិនប្រចាំការ (EIR) ថ្នាក់អន្តជាតិ ព្រមទាំងជាអ្នកជំនាញផ្នែកតម្លៃ និងយុទ្ធសាស្ត្រទៅកាន់ទីផ្សារ នឹងចូលរួមចែករំលែកអំពី «យុទ្ធសាស្រ្តកំណត់តម្លៃគោលដៅ៖ ផ្តោតលើចំណែកទីផ្សារ ឬក៏ប្រាក់ចំណូលអតិបរមា»។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងសហគ្រិនខ្មែរ (KE)។

សហគ្រិន ដែលមានបំណងចូលរួមសិក្ខាសាលាខាងលើ អាចចុះឈ្មោះចូលរួមតាមរយៈ https://docs.google.com/.../1FAIpQLSfrmGS.../viewform ដោយសិក្ខា នឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០រសៀល ដល់ ៥:០០ល្ងាច នៅទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី