SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងអង្គការ Swisscontact ចុះ MOU បន្តផ្តល់ការអប់រំដល់យុវជនខ្វះខាត ឱ្យមានការងារ និងប្រាក់ចំណូល


ក្រសួងការងារ និងអង្គការ Swisscontact ចុះ MOU បន្តផ្តល់ការអប់រំដល់យុវជនខ្វះខាត ឱ្យមានការងារ និងប្រាក់ចំណូល
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយអង្គការ Swisscontact ដំណាក់កាលទី៣ ដើម្បីបន្តផ្តល់ឱកាសដល់យុវជនខ្វះខាត និងមានកម្លាំងពលកម្មជំនាញកំរិតទាប អាចទទួលបានការងារសមរម្យ និងប្រាក់ចំណូលកាន់តែប្រសើរ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា កិច្ចព្រមព្រៀងក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលចុះហត្ថលេខា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងផ្តោតលើវិស័យសំខាន់ ២គឺ៖ ការសម្របសម្រួល និងអភិបាលកិច្ច បង្កើនប្រសិទ្ធភាពវិស័យ TVET តាមរយៈសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ និងការគាំទ្រវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសដោយផ្តល់ធនធានសំខាន់ និងកម្មវិធីបណ្តុះបណ្តាលដល់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅក្នុងខេត្តចំនួន ១២។

ឯកឧត្តម ហេង សួរ ជឿជាក់ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នេះ នឹងធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់កាន់តែមានភាពល្អប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី