2024-08-19
គន ម៉េងហុង
2024-08-19
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដែលបានដើរតួជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ លើកឡើងបែបនេះ ក្នុងកម្មវិធី «បណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពវិស្វករនៅបណ្តាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង»។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ក្នុងកម្មវិធី ដែលរៀបចំឡើងនៅសណ្ឋាគារហ្គោឌិន សីធី ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ថា ក្រសួងពាណិជ្ជកម្ម និងពាណិជ្ជកម្មអាស៊ាន បានចុះកិច្ចព្រមព្រៀងអាស៊ាន (MRAs) ស្តីពីសេវាកម្មវិស្វកម្ម កាលពីឆ្នាំ២០០៥ និងជាគំនិតផ្តួចផ្តើមស្របគ្នារបស់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ស្របតាមកិច្ចសហការនេះ ក្រសួងការងារ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដើម្បីឱ្យវឌ្ឍនភាពបច្ចេកវិទ្យារីកចម្រើនបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បន្តថា វគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដែលក្រសួងបានរៀបចំឡើងនេះ គឺស្របតាមតម្រូវការវិវត្តន៍នៃឧស្សាហកម្មផ្សេងៗ ដោយចាំបាច់ជំនាញវិស្វករដើម្បីប្រកួតប្រជែងសម្រាប់យុគសម័យនៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ។ តាមរយៈការជំរុញការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងការងារ ប្តេជ្ញាកសាងវិស្វករដែលមានភាពធន់ និងជំនាញជាន់ខ្ពស់ដែលអាចសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍តាមរយៈការពង្រីកកម្លាំងការងារវិស្វកម្មចល័តក្នុងតំបន់
តាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាសផ្សេងៗទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិស្វករ លើកកម្ពស់វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី