SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC រំពឹងថា ធុរជន និងវិនិយោគិនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា


CDC រំពឹងថា ធុរជន និងវិនិយោគិនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រំពឹងថា ធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) នឹងឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ»នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599