2024-09-28
អ៊ួន សំណាង
2024-09-28
អ៊ួន សំណាង
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សង្ឃឹមថា រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នឹងជួយផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយដល់វិនិយោគិន ដែលមានគម្រោងមកបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃCDC ក្នុងជំនួបជាមួយតំណាងរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា។
ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស រួមមាន៖ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៦ កញ្ញា។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជា មានកម្លាំងជាយុវជនវ័យក្មេងរហូតដល់៦០% ដែលអាចចូលរួមបញ្ចេញសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទសជាតិក្នុងរយៈពេលយូរបន្ថែមទៀត ពិសេសប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន អាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលផ្ដល់លទ្ធភាពសម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី