2024-09-12
គិត បុប្ផា
2024-09-12
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងចិន ពិភាក្សាលើការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួន ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការអភិវឌ្ឍនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឡូជីស្ទីក តាមរយៈពាណិជ្ជកម្ម និងវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចពិភាក្សាខាងលើ ត្រូវបានធ្វើឡើងនៅពេល ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nong Rong អនុប្រធាននៃការិយាល័យទទួលបន្ទុកកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី៩ កញ្ញា។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជា និងចិន និងទំនាក់ទំនងអាស៊ាន-ចិន ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ឯកឧត្តម គង់ ភោគ និងឯកឧត្តម Nong Rong បានស្វែងរកមធ្យោបាយបង្កើតគម្រោងជាក់ស្តែងសម្រាប់អនុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបន្ថែមទៀត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី