SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មកពីស៊ុយអ៊ែត គ្រោងពង្រីកទីផ្សារវិនិយោគនៅកម្ពុជា


ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មកពីស៊ុយអ៊ែត គ្រោងពង្រីកទីផ្សារវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-21

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-21

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក GIAFAR SAFAVERDI នាយកប្រតិបត្តិក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក មកពីប្រទេសស៊ុយអ៊ែតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃ២០ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាមួយគណៈប្រតិភូក្រុមហ៊ុន IKEA ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្ត ដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពី វិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង។

លោក GIAFAR SAFAVERDI បានអរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត។ គួរបញ្ជាក់ថា ក្រុមហ៊ុន IKEA បង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត និងបានវិនិយោគក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។ ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុននេះមានប្រាក់ចំណូលប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី