2024-06-29
គិត បុប្ផា
2024-06-29
គិត បុប្ផា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តំណភ្ជាប់ដែលមានរូបប្រមុខថ្នាក់ដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំឱ្យចុះឈ្មោះចូលតាមតំណភ្ជាប់ (Link) ដើម្បីទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ គឺជាព័ត៌មានមិនពិត និងបង្កើតបញ្ហាគ្រោះថ្នាក់ដល់ពលរដ្ឋ។
តាមរយៈឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានហាមប្រាមមិនឱ្យសាធារណជនចុចចូលតំណភ្ជាប់ដែលបញ្ជាក់ថា នឹងទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារដាច់ខាត ព្រោះការចុចតំណភ្ជាប់នេះ អាចឱ្យជនទុច្ចរិតមានឱកាសលួច (Hack) យកអត្តសញ្ញាណ ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ លេខកុងធនាគារ និងTelegram Account របស់សាធារណជន ដែលអាចបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើន ដែលនឹកស្មានមិនដល់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា អំពាវនាវដល់សាធារណជនយ៉ាងដូច្នេះថា៖ «ត្រូវគិតពិចារណាមុននឹងជឿលើអ្វីមួយ ព្រោះមិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបាន លុយ ៥០០ដុល្លារ យ៉ាងងាយៗនោះទេ។ សាធារណជន ត្រូវគិតពិចារណាឱ្យបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយព័ត៌មានមិនពិតជាច្រើន ស្ទើគ្រប់ទីកន្លែង»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី