SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទៅបំពេញទស្សនកិច្ចប្រទេសចិន នៅដើមខែធ្នូ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទៅបំពេញទស្សនកិច្ចប្រទេសចិន នៅដើមខែធ្នូ
A+ A-

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន, ជួប ដោយឡែកជាមួយឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនផងដែរ។

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចជាលើកទីមួយក្នុងនាមជាប្រធានព្រឹទ្ធសភា នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹង ចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ បន្ថែមពីនេះ គឺជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកំរិតខ្ពស់ និងស្តងដារខ្ពស់ក្នុងយុគសម័យថ្មី៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599