SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កិច្ចប្រជុំកំពូល«សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤» ផ្ដល់ឱកាសដល់វិនិយោគិនបរទេសស្វែងយល់ពីកម្ពុជា


កិច្ចប្រជុំកំពូល«សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤» ផ្ដល់ឱកាសដល់វិនិយោគិនបរទេសស្វែងយល់ពីកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-27

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-27

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កិច្ចប្រជុំកំពូល «សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤» នៅកម្ពុជា នឹងជាវេទិកាមួយ ដែលផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកតាន់ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(KSI) ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងកិច្ចពិភាក្សាការងារនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកតាន់ស្រ៊ី មីសែល យ៉ាវ បានលើកឡើងបន្ថែមថា វត្តមានធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ានដែលចូលរួមកិច្ចប្រជុំនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកតាន់ស្រ៊ី មីសែល យ៉ាវ ក៏បានគូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទី ជាគន្លឹះក្នុងការបង្កើតការងារ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។ ទន្ទឹមនឹងនេះ លោកតាន់ស្រ៊ី មីសែល យ៉ាវ បានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តអភិវឌ្ឍន៍រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត។

នាឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ យន្តការចាំបាច់នានា និងការលើកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី