SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញក្រុមហ៊ុនបរទេសមួយ វិនិយោគផលិតគ្រឿងបន្លាស់យានយន្តនៅកម្ពជា


សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញក្រុមហ៊ុនបរទេសមួយ វិនិយោគផលិតគ្រឿងបន្លាស់យានយន្តនៅកម្ពជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Hong Leong Manufacturing Group ដែលមានជំនាញក្នុងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល និងបច្ចេកវិទ្យា ពិនិត្យលទ្ធភាពវិនិយោគផលិតគ្រឿងបន្លាស់យានយន្តនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បន្តលើកឡើងដូច្នេះថា៖ «ការវិនិយោគនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ទីផ្សារតំបន់ និងសកលលោក តាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី»។ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជានេះ រាជរដ្ឋាភិបាល បានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួល ដើម្បីភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

ក្នុងជំនួប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group បានលើកឡើងថា ក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីកម្មនៅចិន ទីក្រុងហុងកុង ចក្រភពអង់គ្លេស ប្រទេសក្នុងតំបន់អាស៊ាន និងអ៊ឺរ៉ុប ដោយក្នុងនោះក្រុមហ៊ុន ក៏មានដំណើរការអាជីវកម្មក្នុងវិស័យធនាគារនៅកម្ពុជាផងដែរ។ តាមរយៈបទពិសោធរបស់ក្រុមហ៊ុននៅកម្ពុជា ប្រមាណជាង ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី