SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល សម្រេចបង្កើត«អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម»


រាជរដ្ឋាភិបាល សម្រេចបង្កើត«អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម»
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្រេចការបង្កើត «អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.)» ជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីរៀបចំនិងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងគោលដៅអនុវត្តផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។

អ.ប.ប. ដែលមានសមាសភាពសរុបចំនួន ១៧រូប នឹងមានភារកិច្ច ដូចជា៖ រៀបចំ ពិនិត្យ និងអនុវត្តគោលនយោបាយ គម្រោង ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងគាំពារសង្គមឌីជីថល ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងដឹកនាំ សហការ និងសម្របសម្រួលការធ្វើសុខដុមនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ សមាសភាព ត្រូវរៀបចំ អភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធបើកផ្តល់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលទៅប្រជាជន ស្របតាមនិម្មាបនកម្មរួម និងមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។

អ.ប.ប. មានតួនាទីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម គាំទ្រដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, រៀបចំ អនុវត្ត និងវាយតម្លៃបទដ្ឋាន និងស្តង់ដាបច្ចេកទេសរួម សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ ការបើកផ្តល់អត្ថប្រយោជន៍ និងផ្តល់សេវាគាំពារសង្គម។ ជាមួយគ្នានេះ អ.ប.ប. ក៏ត្រូវដឹកនាំ សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំនិងដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល។

សមាសភាព ក៏ត្រូវរៀបចំ អភិវឌ្ឍន៍ និងអនុវត្តយន្តការដោះស្រាយវិវាទ និងបណ្តឹងនៃសេវាគាំពារសង្គមឌីជីថល, រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្ត ដល់គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារ សង្គម និងរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការ ប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

អ.ប.ប. អាចតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ធនាគារជាតិនៃកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត, សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, ដៃគូអភិវឌ្ឍន៍, តំណាងវិស័យឯកជន និងសង្គមស៊ីវិលពាក់ព័ន្ធ ចូលរួមប្រជុំ ដើម្បីជំរុញការអនុវត្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម តាមការចាំបាច់។

តាមសម្រេចការបង្កើត «អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.)» របស់រាជរដ្ឋាភិបាល អ.ប.ប. ក៏មានលេខាធិការដ្ឋានមួយ ជាសេនាធិការចំណុះឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានសមាសភាពសរុប ៧រូប ដើម្បីទទួលភារកិច្ចផ្នែកបរិវិត្តកម្មឌីជីថល ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកគាំទ្រសេវា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី