2025-02-24
ទូច សូរិយា
2025-02-24
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យមានការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីដៃគូសហការនានា ដើម្បីជួយបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិដល់សហគមន៍ ឱ្យសម្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតាមសហគមន៍ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ដើម្បីធានានិរន្តរភាពព្រៃឈើ និងជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ប្រជាពលរដ្ឋភាគច្រើនក្នុងតំបន់ កំពុងកែប្រែឥរិយាបថលើការពឹងពាក់លើជម្រើសមុខរបរដែលមិនពាក់ព័ន្ធនឹងព្រៃឈើ កាន់តែច្រើនឡើងៗដែលជាលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោងតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project) នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីដាំស្តារព្រៃ និងជម្រើសមុខរបរថ្មីៗមួយចំនួនទៀត ដែលមិនពាក់ព័ន្ធនឹងព្រៃឈើ។
ជាមួយគ្នានេះ លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានបញ្ជាក់ថា កន្លងមកសហគមន៍បានចូលរួមពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផ្លូវភ្លើងជុំវិញតំបន់ព្រៃសហគមន៍ ការបណ្តុះដាំស្តាព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងការរៀបចំឱ្យសមាជិកមានជីវភាពផ្លាស់ប្តូរពីការពឹងអាស្រ័យលើព្រៃឈើ ជាមួយមុខរបរថ្មីដូចជាការដាំដុះបន្ថែមលក្ខណៈគ្រួសារ ការបង្កើតជាក្រុមសន្សំ និងការបើកហាងកាហ្វេសហគមន៍ ដែលកំពុងទាញបានចំណូលប្រសើរដល់សហគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី