SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការនាំចេញវិស័យកម្មន្តសាល ទាំងកាត់ដេរ និងមិនមែនកាត់ដេរ សម្រេចបានកំណើន ១៥,៧% ក្នុងឆ្នាំ២០២៤


ការនាំចេញវិស័យកម្មន្តសាល ទាំងកាត់ដេរ និងមិនមែនកាត់ដេរ សម្រេចបានកំណើន ១៥,៧% ក្នុងឆ្នាំ២០២៤
ពាណិជ្ជកម្ម

2025-02-28

ឃី ភារៈ

ពាណិជ្ជកម្ម

2025-02-28

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា ការនាំចេញវិស័យកម្មន្តសាល ទាំងកាត់ដេរ និងមិនមែនកាត់ដេរ សម្រេចបានកំណើន ១៥,៧% ក្នុងឆ្នាំ២០២៤ ដែលចូលរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ផលិតផលកម្ពុជា កាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ បើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ក្នុងដំណើរត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ កម្ពុជាត្រូវតែពង្រឹង និងពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ហើយរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច ដែលបានទ្រទ្រង់កំណើនជាង ២ទសវត្សរ៍ កន្លងមកនេះ ក៏ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មផងដែរ។

កម្ពុជា ត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស រួមទាំងទាក់ទាញឧស្សាហកម្ម ដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស ព្រមទាំងអភិវឌ្ឍន៍មូលធនមនុស្ស តាមរយៈការលើកកម្ពស់សុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីជំរុញផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ដើម្បីក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់ គឺកម្ពុជា ត្រូវបង្កើតបរិយាកាសគាំទ្រសម្រាប់សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម, ការកែលម្អវិស័យគាំទ្រ ដូចជាឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី