SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនផលិតស្រោមជើងនៅកំពង់ស្ពឺ ជ្រើសរើសកម្មករ និងកម្មការិនីជាង ៧០០នាក់ ដោយផ្តល់ចំណូលពី ៣៥០ ដល់ ៥០០ដុល្លារ


ក្រុមហ៊ុនផលិតស្រោមជើងនៅកំពង់ស្ពឺ ជ្រើសរើសកម្មករ និងកម្មការិនីជាង ៧០០នាក់ ដោយផ្តល់ចំណូលពី ៣៥០ ដល់ ៥០០ដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ភ្នំពេញ ថេឡិន សកខ ឯ.ក (PHNOM PENH TALENT SOCKS CO., LTD.) ដែលជាក្រុមហ៊ុនផលិតស្រោមជើង នៅខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើសកម្មករកម្មការិនីសរុបចំនួន ៧៦១នាក់ ដោយផ្តល់ប្រាក់ចំណូលពី ៣៥០ដុល្លារ ដល់ ៥០០ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ការជ្រើសរើសកម្មករកម្មការិនីសរុបជាង ៧០០នាក់នេះ គឺមានកម្មករ កម្មការិនី ដែលមានជំនាញដេរ ចំនួន ៣២០នាក់, កម្មករដេរកជើងចំនួន ៨៥នាក់, កម្មករវេចខ្ចប់ចំនួន ៣០០នាក់, ជាងម៉ាស៊ីន ៤៥នាក់, បកប្រែ ៤នាក់, ផ្នែកឃ្លាំង ៥នាក់, ជាងភ្លើង ១នាក់ និងកម្មករខាងឡរ ១នាក់។

ចំពោះលក្ខខណ្ឌជ្រើសរើស ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារសំបុត្រកំណើត រូបថត ៣X៤ ចំនួន ១២សន្លឹក ដែលសាធារណជន អាចទំនាក់ទំនងបន្ថែមមកកាន់លេខ ០១០ ៩០៦ ៧១៨ ឬ០១២ ៣៣២ ០៧២។ គួរបញ្ជាក់ថា ក្រុមហ៊ុន ភ្នំពេញ ថេឡិន សកខ ឯ.ក មានអាសយដ្ឋាន នៅភូមិ ថ្មីជង្រក់ ឃុំយាអង្គ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី