2025-05-07
ឃី ភារៈ
2025-05-07
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌូណេស៊ី កំពុងសិក្សាបើកជើងហោះហើរមកខេត្តសៀមរាប បន្ទាប់ពីមានជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia ហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី។ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួប ដែលសម្ដេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានបន្តលើកឡើងថា ឥណ្ឌូណេស៊ី ចង់ឱ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើផ្នែកនេសាទ ដើម្បីមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទ និងថាមពល នៃប្រទេសទាំងពីរ។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងថា កម្ពុជា និងឥណ្ឌូណេស៊ី នឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ។
សម្តេចតេជោ ហ៊ុន សែន បន្តមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន ខណៈដែលភាគីទាំងពីរ បានពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរ ដែលមានសន្ទុះល្អ និងបន្តជំរុញឱ្យមានការពង្រីកបន្ថែម។ លើសពីនេះ ភាគីទាំងពីរ ក៏បានជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ សម្ដេចតេជោ ហ៊ុន សែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី