SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ បរិវត្តកម្មឌីជីថល ជាចំណុចស្នូល នៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ កម្ពុជា


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ បរិវត្តកម្មឌីជីថល ជាចំណុចស្នូល នៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ កម្ពុជា
ពាណិជ្ជកម្ម

2024-06-08

គិត បុប្ផា

ពាណិជ្ជកម្ម

2024-06-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ បរិវត្តកម្មឌីជីថល គឺជាចំណុចស្នូល នៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ របស់ប្រទេស កម្ពុជា ព្រោះបច្ចេកវិទ្យាឌីជីថល បានផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។ នេះជាការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

 តាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន រួមមាន៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា(CAMdx), verify.gov.kh, ប្រព័ន្ធបញ្ជរតែមួយជាតិ, CambodiaTrade.com, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ និងប្រព័ន្ធទូទាត់ឌីជីថល (បាគង) ផងដែរ។ លោកជំទាវ ចម និម្មល បានលើកឡើងដូច្នេះ ក្នុង «វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម» នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤។

 ក្រៅពីបរិវត្តកម្មឌីជីថល លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីបរិយាកាសធុរកិច្ច ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមជាង៧% ក្នុងមួយឆ្នាំ។ សមិទ្ធផលទាំងនេះ កើតចេញពីមូលដ្ឋាននៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរដ្ឋាភិបាលសកម្មក្នុងការយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន បើតាមការលើកឡើងបន្ថែមរបស់លោកជំទាវ ចម និម្មល។

 ក្នុងវេទិកា ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រិន វិនិយោគិនក្នុងស្រុក និងបរទេសជាច្រើននាក់ចូលរួម ជំទាវរដ្ឋមន្ត្រី ចម និម្មល បានស្នើឱ្យវិនិយោគិនទាំងអស់ស្វែងយល់សក្តានុពល ដែលកម្ពុជាផ្តល់ជូនធុរជនពិសេសលើសេដ្ឋកិច្ចកំពុងរីកចម្រើន ទីតាំងយុទ្ធសាស្ត្រ ភាពជឿនលឿនផ្នែកឌីជីថល។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញតិ្តក្នុងស្រុក ដើម្បីសម្រួលដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រកួត ប្រជែង និងធានាពង្រឹងដល់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី