SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«អង្ករកម្ពុជា»ជើងដំបូងចំនួន៣,៥០០តោន ដឹកដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ


«អង្ករកម្ពុជា»ជើងដំបូងចំនួន៣,៥០០តោន ដឹកដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អង្កររបស់កម្ពុជា តាមរយៈការបញ្ជាទិញរបស់ឥណ្ឌូនេស៊ី បានដឹកដល់កំពុងផែ Tanjung Emas Harbor របស់ណ្ឌូនេស៊ីហើយ នៅថ្ងៃទី០២ វិច្ឆិកានេះ ដែលជើងដំបូងមានចំនួន៣,៥០០តោន ខណៈដែល ៣,៥០០តោនទៀត គ្រោងនឹងដឹកចេញពីកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ជំហានដំបូងនៃការសម្រេចបាននូវការនាំអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីឥណ្ឌនេស៊ីស្នើសុំទិញ និងចរចាគ្នាក្នុងអំឡុងខែសីហា ឆ្នាំ២០២៣។ បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា អង្កររបស់រកម្ពុជាលើកដំបូងចំនួន ៣,៥០០តោន បានដឹកទៅដល់កំពង់ផែ Tanjung Emas Harbor ទីក្រុងស៊ីម៉ារ៉ាំង ក្នុងខេត្តចាវ៉ាកណ្ដាល នៅថ្ងៃទី០២ ខែវិច្ឆិកានេះ ដែលរៀបចំដោយទីភ្នាក់ងារជាតិគ្រប់គ្រងស្បៀងអាហារ (NFA) ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងសន្និសីទសារពត៌មានស្តីពីការទទួលអង្ករពីកម្ពុជានេះ ឯកឧត្តម Areif Prasetyo Adi អគ្គនាយក NFA និង លោក Akhmad Kholisun ប្រធានក្រុមហ៊ុន ប៊ូឡុក សាខាខេត្តចាវាកណ្ដាល បានមានប្រសាសន៍ថា៖«អង្ករស (White Rice) របស់កម្ពុជា ពិតជាមានគុណភាពល្អ។ សូមភាគីកម្ពុជាត្រៀមលក្ខណៈក្នុងការផលិតអង្ករកម្ពុជា អោយបានច្រើនថែមទៀត ដើម្បីនាំចេញមកកាន់ទីផ្សារឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ»។

សូមបញ្ជាក់ថា កម្ពុជាបានទទួលការបញ្ជាទិញអង្ករពីក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី មកកាន់ក្រុមហ៊ុន Green Trade កម្ពុជា ក្នុងបរិមាណសរុប ១០,០០០តោន នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុន Green Trade កម្ពុជា បានបញ្ជាក់ថា អង្ករ ៣,៥០០តោន បានចាកចេញពីកំពង់ផែរកម្ពុជា នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ និង ៣,៥០០ តោន គ្រោងនឹងបញ្ជូនចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញាកន្លងទៅ ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ កម្ពុជា សម្រេចបានការនាំចេញអង្ករបានជាង៤០ម៉ឺនតោន ស្មើនឹងប្រមាណ២៧៨.៦៥លានដុល្លារ។ ការនាំចេញនេះសម្រេចបានប្រមាណ៥៨% នៃផែនការសរុបប្រមាណ៧០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣នេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599