2025-05-14
ឃី ភារៈ
2025-05-14
ឃី ភារៈ
ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) គ្រោងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្តទាំងបួនក្នុងភូមិភាគឦសាន ដើម្បីវិនិយោគលើការផលិត និងកែច្នៃផលិតផលក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលសម្រេច ក្នុងគោលដៅជំរុញការប្រើប្រាស់លើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជំនួបជាមួយប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានស្នើដល់សមាគមមូលនិធិសម្ដេចតេជោ ឱ្យបន្តសហការជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន លើការសិក្សាស៊ីជម្រៅអំពីទីតាំងសក្តានុពល កាលានុវត្តភាពវិនិយោគ និងដំណោះស្រាយបញ្ហានានា ដើម្បីផ្សព្វផ្សាយទៅកាន់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំដល់លេខាធិការដ្ឋានក្រុមការងារឱ្យសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ត្រូវផ្តល់ព័ត៌មានជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ក៏ដូចជាវិនិយោគិនផ្សេងទៀត ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់អំពីតួនាទីរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី