2024-11-26
ឃី ភារៈ
2024-11-26
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងជំរុញលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងទេសចរណ៍របស់ប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសការពង្រឹងការតភ្ជាប់គមនាគមន៍រវាងប្រទេសទំាងពីរជាមួយប្រទេសចិនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ (IPTP-11) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ខាំបៃ ដំាឡាត់ អនុប្រធានរដ្ឋសភានៃឡាវ បានសន្យាថានឹងខិតខំអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដោយយកពលរដ្ឋជាស្នូល។
នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានអបអរពីការរីកចម្រើនរបស់ប្រទេសឡាវ ពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការីកចម្រើនខាងសេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី