2024-04-04
SME News
2024-04-04
SME News
ភ្នំពេញ៖ ភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជា ខណៈដែលកម្ពុជា ជាប្រទេសស្ថិតនៅចំបេះដូងនៃតំបន់អាស៊ាន។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់រៀបចំកិច្ចសម្របសម្រួលថែទាំវិនិយោគ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន។
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ កាលពីថ្ងៃទី២ មេសា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមអំពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនគួរសម្រេចចិត្តជ្រើសយកកម្ពុជា ជាទីតាំងវិនិយោគ ថា កម្ពុជា ស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពអតិផរណា។ កម្ពុជា ស្ថិតនៅចំបេះដូងនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ ក្នុងនោះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុប ជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល និងការខិតខំប្រឹងប្រែង។
ចំពោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើបច្ចេកវិទ្យា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
កិច្ចប្រជុំ ដែលធ្វើឡើងក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) រៀបចំឡើងក្នុងគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល ដោយមានលើកឡើងប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី