2025-05-31
គន ម៉េងហុង
2025-05-31
គន ម៉េងហុង
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិទ្យាស្ថាន ERIA សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិតអំពីដំណើរការរៀបចំ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZs)។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយ សម្ដេច ហ៊ុន ម៉ាណែត លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានលើកឡើងអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬប្រទេស។
លោកសាស្រ្តាចារ្យ WATANABE Tetsuya ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។ ពាក់ព័ន្ធនឹងការសម្រេចបានរបស់ វិទ្យាស្ថាន ERIA សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ក្នុងការសិក្សាសមិទ្ធិលទ្ធភាពនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី