SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន CGNEI គ្រោងវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្នុងទម្រង់ BOT នៅកម្ពុជា


ក្រុមហ៊ុន CGNEI គ្រោងវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្នុងទម្រង់ BOT នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) មានគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន CGNEI ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈគម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា ដោយក្នុងនោះវិស័យថាមពលស្អាតក៏ជាគម្រោងវិនិយោគស្ថិតក្នុងវិស័យអាទិភាពក្រោមច្បាប់ស្តីពីវិនិយោគនៃកម្ពុជាផងដែរ។

ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា បន្តបង្ហាញពីការផ្តល់កិច្ចសម្រួលការវិនិយោគ ជាពិសេសនិន្នាការក្នុងបរិបទដែលតំបន់និងអន្តរជាតិ កំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង។ ទាក់ទងនឹងការវិនិយោគនេះ ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា ជំរុញឱ្យវិនិយោគិនធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ២០២២-២០៤០។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន CGNEI មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន៤៩ គម្រោង នៅក្នុងប្រទេសចំនួន១៦ នៅលើពិភពលោក ដែលរួមមានប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និងប្រទេសអារ៉ាប់រួមជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី