SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ផាកពិន័យក្រុមហ៊ុនចំនួន២ គិតជាទឹកប្រាក់ជិត ៣៧លានរៀល ដែលមិនអនុវត្តតាមច្បាប់ស្តីពីការងារ


ក្រសួងការងារ ផាកពិន័យក្រុមហ៊ុនចំនួន២ គិតជាទឹកប្រាក់ជិត ៣៧លានរៀល ដែលមិនអនុវត្តតាមច្បាប់ស្តីពីការងារ
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផាកពិន័យក្រុមហ៊ុនចំនួន២ ដែលគិតជាទឹកប្រាក់ជិត ៣៧លានរៀល ដោយមិនអនុវត្តតាមច្បាប់ស្តីពីការងារ។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ការផាកពិន័យនេះ ធ្វើឡើងដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រឹមត្រូវ។

ក្រុមហ៊ុនចំនួន២ ដែលក្រសួងការងារបានផាកពិន័យនេះ មានដូចជា៖ ទី១.ក្រុមហ៊ុន អាតជីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) មានទឹកប្រាក់ចំនួន ១៦.៨លានរៀល ដោយក្រុមហ៊ុនបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិនត្រឹមត្រូវជូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំពោះ ទី២. ក្រុមហ៊ុន ក្លូរី នីតវរ អ៊ិលធីឌី (GLORY KNITWEAR LTD.) ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានគណនានិងទូទាត់ប្រាក់បំណាច់អតីតភាពការងារមិនត្រឹមត្រូវជូនកម្មករនិយោជិត ដែលបង្កើតជាវិវាទការងារកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងការងារ ក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់សម្រាកប្រចាំឆ្នាំតាមច្បាប់ស្តីពីការងារ ដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី