2024-11-20
គិត បុប្ផា
2024-11-20
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Khazanah របស់ព្រុយណេ មានបំណងវិនិយោគនៅកម្ពុជា លើវិស័យដូចជា៖ វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក អាកាសយានដ្ឋាន វិស័យធនាគារ សុខាភិបាល និងធនធានទឹក។ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah លើកឡើងដូច្នេះប្រាប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទាក់ទងនឹងបំណងវិនិយោគនៅកម្ពុជា របស់ក្រុមហ៊ុនព្រុយណេខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគោលនយោបាយ យន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សារកម្ពុជាទៅក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យលោក Dato Khairul Hamed បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅវិមានសន្ដិភាពនេះ លោក Dato Khairul Hamed ក៏បានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញ និងបានអបអរភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី