2024-05-03
SME News
2024-05-03
SME News
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រនូវយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មានដែលបានដាក់ដោយឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នាពេលកន្លងមក។
សម្តេចធិបតី ក៏បានគូសបញ្ជាក់និងវាយតម្លៃខ្ពស់ពីគំនិតផ្តួចផ្តើមអំពីការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួនផងដែរ។
ទន្ទឹមនេះ ការយកចិត្តទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាលនានា ក៏ជាកត្តាចាំបាច់ផងដែរ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ស្តីពី«ការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះ ស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋានកំណែទម្រង់របស់ខ្លួន»។
ថ្លែងក្នុងសារលិខិតនាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា លើកទី៣១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តអ្នកសារព័ត៌មាន ក្នុងការបន្តនូវភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ នាពេលកន្លងមក និងជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាព ព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី