2024-12-26
SME News
2024-12-26
SME News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទៅ ទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ក្នុងកម្មវិធី «សាទរកម្ពុជា» ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈរៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញដល់សាធារណជនអំពីវប្បធម៌ កេរដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។
«សាទរកម្ពុជា» គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង ដែលត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការទៅទស្សនាកម្សាន្ត រីករាយជាមួយមហាគ្រួសារខ្មែរ នាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៥ ផងដែរ៕
នាំមកជូនដោយ