2025-02-15
ទូច សូរិយា
2025-02-15
ទូច សូរិយា
ភ្នំពេញ៖ បណ្តាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗមួយចំនួន ដូចជា PVH, H&M, ASOS, Primark, Tchibo នៅទីក្រុងប៉ារីស ពេញចិត្តក្នុងការដាក់ការបញ្ជាទិញនៅកម្ពុជា និងសន្យាបង្កើនការបញ្ជាទិញបន្ថែមទៀតតាមរយៈការចុះកិច្ចព្រមព្រៀងមួយដែលធានាពីការបង្កើនការបញ្ជាទិញពីកម្ពុជា ដោយសារកម្ពុជាមានការគោរពលក្ខខណ្ឌការងារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិភាក្សាតុមូលសម្រាប់អ្នកធ្វើគោលនយោបាយ និងវេទិកា ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ នៅប្រទេសបារាំង ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ ក៏បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវផងដែរ។
វេទិកាកាលពីថ្ងៃទី១០-១២ ខែកុម្ភៈនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីការពង្រឹងការបញ្ជាទិញ និងការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ និងការការពារបរិស្ថានប្រកបដោយចីរភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស, គោលការណ៍ណែនាំរបស់អង្គការ OECD ស្តីពីការពិនិត្យអនុលោមភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងច្បាប់ស្តីពីការពិនិត្យអនុលោមភាពនៃអាជីវកម្មប្រកបដោយនិរន្តរភាពនៃសហភាពអឺរ៉ុប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី