SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល៖ អ្នកផ្តល់ឈាម ជាវីរៈបុរសដែលសង្រ្គោះជីវិតមនុស្សដោយក្តីស្រលាញ់


ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល៖ អ្នកផ្តល់ឈាម ជាវីរៈបុរសដែលសង្រ្គោះជីវិតមនុស្សដោយក្តីស្រលាញ់
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា អ្នកបរិច្ចាគឈាម គឺជាវីរៈបុរស ដែលធ្វើអំពើល្អដោយទឹកចិត្តស្រឡាញ់ ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងបែបនេះ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងពិធីបរិច្ចាគឈាម ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងបន្ថែមថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តនេះ គឺបង្ហាញឱ្យឃើញពីសាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ សីហា។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួងចំនួន ១២៩គ្រឿង រួមមាន៖ មេដាយនៃកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៤គ្រឿង, មុន្នីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ ១គ្រឿង, មុន្នីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ៣គ្រឿង, មុន្នីសារាភ័ណ្ឌ ថ្នាក់សេនា ៤គ្រឿង, មុន្នីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ៦គ្រឿង, មេដាយមាសការងារ ៨គ្រឿង,មេដាយប្រាក់ការងារ ៥គ្រឿង, មេដាយសំរិទ្ធការងារ ៩៨គ្រឿង។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនេះ គឺដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែចូលរួម និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាម។ លើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី