2024-11-08
គិត បុប្ផា
2024-11-08
គិត បុប្ផា
ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ក្រាបបទល្មើសជលផលចំនួន១ ៥០៦ករណី ក្នុងនោះរឹបអូស និងបំផ្លាញចោលវត្ថុតាង ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និងពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០រៀល។ ក្រសួងកសិកម្ម បញ្ជាក់ថា បង្ក្រាបបទល្មើសជលផលទាំងនេះ គឺបង្រ្កាបបាន ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
វត្ថុតាងបទល្មើសសំខាន់ៗ ដែលរឹបអូសនិងបំផ្លាញចោល មានដូចជា៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ, ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះមានការប្រគល់ដោយស្ម័គ្រចិត្តចំនួន ១៦៥គ្រឿង, អួនអូសទឹកសាបនិងអួនហ៊ុម ១០៦វង់ និងបង្ក្រាបទីតាំងផលិត ចែកចាយឧបករណ៍ឆក់ ៣កន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ។
សមិទ្ធផលទាំងនេះ បានធ្វើឱ្យបរិមាណត្រីក្នុងធម្មជាតិកើនឡើងគួរកត់សម្គាល់ ក្នុងនោះសត្វផ្សោត ទន្លេមេគង្គ កើនឡើងពី៩០ក្បាល នៅឆ្នាំ២០២២ ដល់ ១០៤ក្បាល ត្រឹមខែតុលា ឆ្នាំ២០២៤។ ការកើនឡើង នេះ ក៏មានការចូលរួមពីប្រជានេសាទ និងអ្នកពាក់ព័ន្ធនានា ដែលបានសហការ ផ្តល់ព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងលែងប្រភេទវារីសត្វកម្រ ត្រីមេពូជចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស។
ក្រសួងកសិកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋ សហការផ្តល់ព័ត៌មានដល់មន្ត្រីជលផលឱ្យបានទាន់ពេលវេលា នៅពេលប្រទះឃើញបទល្មើសនេសាទ តាមរយៈទូរសព្ទលេខ៖ ០១២ ៩១១ ៤១១ / ០៩៩ ៧៩១ ១៩១៩ / ០១២ ៧៧៨ ៩៦៨ / ០១១ ៥២២ ២២៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី