2024-12-16
ទូច សូរិយា
2024-12-16
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ ឬចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ គឺមិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។
ក្នុងកម្មវិធីសម្ពោធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម ២៥០លានរៀល ឬប្រហែល ៦ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ គឺមិនត្រូវឱ្យបង់ពន្ធទេ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ការមិនតម្រូវឱ្យបង់ពន្ធសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំណូលក្រោម២៥០លានរៀលនេះ គឺជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដើម្បីធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គោលការណ៍នេះ គឺបានប្រកាសម្ដងរួចមកហើយកាលពីខួប១ឆ្នាំ នៃរាជរដ្ឋាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី